រំលងទៅមាតិកាចម្បង

ពលរដ្ឋសញ្ជាតិច្រើន

 ការជ្រើសរើសសញ្ជាតិរបស់ពលរដ្ឋសញ្ជាតិច្រើន
ខ្លឹមសារនេះផ្តល់ព័ត៌មានផ្លូវច្បាប់អំពីការគួរប្រុងប្រយ័ត្នទាក់ទងនឹងកាតព្វកិច្ចជ្រើសរើសសញ្ជាតិ នីតិវិធីការជ្រើសរើសនិងបោះបង់សញ្ជាតិ និងបាត់បងសញ្ជាតិនិងកាតព្វកិច្ចការបម្រើយោធារបស់ពលរដ្ឋសញ្ជាតិច្រើន។
ពលរដ្ឋសញ្ជាតិច្រើន និងកាតព្វកិច្ចជ្រើសរើសសញ្ជាតិ 주소복사 즐겨찾기에추가
តើ “ពលរដ្ឋសញ្ជាតិច្រើន” ជាអ្វី?
- “ពលរដ្ឋសញ្ជាតិច្រើន” សំដៅលើបុគ្គលដែលទទួលបានទាំងសញ្ជាតិនៃសាធារណរដ្ឋកូរ៉េ និងសញ្ជាតិបរទេសតាមរយៈការកំណើត ឬផ្សេងទៀតតាម「ច្បាប់សញ្ជាតិ」 ហើយត្រូវជាជនដែលស្ថិតក្នុងករណីណាមួយដូចខាងក្រោម (ឯកសារយោង「ច្បាប់សញ្ជាតិ」 មាត្រា 11-2 លេខ 1 និង「អនុក្រឹត្យនៃច្បាប់សញ្ជាតិ」មាត្រា 16 លេខ 1)។
· បុគ្គលដែលបានសន្យាដែលមិនប្រើសញ្ជាតិបរទេសក្នុងរយៈពេល 1 ឆ្នាំនៃការទទួលបានសញ្ជាតិនៃសាធារណរដ្ឋកូរ៉េ (「ច្បាប់សញ្ជាតិ」 មាត្រា 10 លេខ 2)
· ប្រជាពលរដ្ឋនៃសាធារណរដ្ឋកូរ៉េដែលបានរាយការណ៍ទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ពីបំណងមានសញ្ជាតិនៃសាធារណរដ្ឋកូរ៉េក្នុងរយៈពេល 6 ខែនៃការទទួលបានសញ្ជាតិបរទេស
· បុគ្គលដែលបានសន្យាដែលមិនប្រើសញ្ជាតិបរទេសទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ហើយទទួលបានសញ្ជាតិនៃសាធារណរដ្ឋកូរ៉េឡើងវិញ ឬសន្យាដែលមិនប្រើសញ្ជាតិបរទេសបន្ទាប់ពីបានទទួលសញ្ជាតិបរទេសឡើងវិញ យោងតាមមាត្រាបន្ថែម មាត្រា 2 លេខ 1 នៃ「ច្បាប់សញ្ជាតិ」(ច្បាប់ លេខ 10275)
- ពលរដ្ឋសញ្ជាតិច្រើនទទួលបានការប្រព្រឹត្ត និងចាត់ទុកជាប្រជាពលរដ្ឋនៃសាធារណរដ្ឋកូរ៉េតែប៉ុណ្ណោះ ក្នុងការអនុវត្តច្បាប់នៃសាធារណរដ្ឋកូរ៉េទាំងឡាយ (「ច្បាប់សញ្ជាតិ」 មាត្រា 11-2 លេខ 1)។
- ក្នុងករណីដែលពលរដ្ឋសញ្ជាតិច្រើនមានបំណងធ្វើការក្នុងវិស័យដែលមិនអាចបំពេញភារកិច្ចក្នុងពេលកាន់សញ្ជាតិបរទេស ត្រូវលះបង់សញ្ជាតិបរទេស ស្របតាមច្បាប់ពាក់ព័ន្ធ (「ច្បាប់សញ្ជាតិ」 មាត្រា 11-2 លេខ 2)។
※ នីតិវិធីការជ្រើសរើសសញ្ជាតិ ការបោះបង់សញ្ជាតិ ការបាត់បង់សញ្ជាតិ និងការកាន់សញ្ជាតិនៃពលរដ្ឋសញ្ជាតិច្រើនអាចប្រែប្រួលអាស្រ័យលើពេលវេលានៃកំណើត ហេតុផលសម្រាប់ការទទួលបានសញ្ជាតិបរទេស ស្ថានភាពរស់នៅក្រៅប្រទេស និងកាតព្វកិច្ចបម្រើយោធា ជាដើម។ ជាពិសេស បុរសពលរដ្ឋសញ្ជាតិច្រើនត្រូវតែផ្ទៀងផ្ទាត់ពេលវេលាសម្រាប់កាតព្វកិច្ចសេវាយោធា និងការលះបង់សញ្ជាតិ។
ករណីដែលបានទទួលសញ្ជាតិនៃសាធារណរដ្ឋកូរ៉េនៅពេលក្រោយ 주소복사 즐겨찾기에추가
កាតព្វកិច្ចលះបង់សញ្ជាតិបរទេស
- ប្រសិនបើបានទទួលសញ្ជាតិនៃសាធារណរដ្ឋកូរ៉េត្រូវលះបង់សញ្ជាតិបរទេសដែលមានរបស់ខ្លួនក្នុងរយៈពេល 1 ឆ្នាំចាប់ពីថ្ងៃដែលទទួលបាននោះ។ ករណីដែលមិនលះបង់សញ្ជាតិបរទេសក្នុងរយៈពេលសម្រាប់លះបង់ សញ្ជាតិនៃសាធារណរដ្ឋកូរ៉េនឹងត្រូវបានបាត់បង់ដោយស្វ័យប្រវត្តិបន្ទាប់ពីរយៈពេលនោះ (「ច្បាប់សញ្ជាតិ」 មាត្រា 10 លេខ1 និង លេខ 3)។
ការសន្យាដែលមិនប្រើសញ្ជាតិបរទេស
- ក្នុងករណីដែលបុគ្គលស្ថិតក្នុងករណីណាមួយដូចខាងក្រោម ទោះបីជាមានកាតព្វកិច្ចត្រូវលះបង់សញ្ជាតិបរទេសក្នុងរយៈពេល 1 ឆ្នាំក៏ដោយ គឺអាចរក្សាសញ្ជាតិកូរ៉េទុកបាន លុះត្រាតែសន្យាចំពោះរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថាខ្លួននឹងមិនអនុវត្តសញ្ជាតិបរទេសនៅក្នុងសាធារណរដ្ឋកូរ៉េឡើយ ដោយផ្អែកលើការអនុវត្តតាមវិធីណាមួយ ក្នុងចំណោមវិធីទាំងពីរគឺ ការលះបង់សញ្ជាតិបរទេសក្នុងរយៈពេល 1 ឆ្នាំ ឬការបំពេញនិងដាក់លិខិតសន្យាមិនអនុវត្តសញ្ជាតិបរទេស ជូនទៅប្រធានការិយាល័យពាក់ព័ន្ធជាដើម ក្នុងអំឡុងពេលដែលមានអាសយដ្ឋាននៅក្នុងប្រទេសកូរ៉េ តែប៉ុណ្ណោះ (「ច្បាប់សញ្ជាតិ」 មាត្រា 10 លេខ 2 និង「អនុក្រឹត្យនៃច្បាប់សញ្ជាតិ」មាត្រា 11 លេខ 3)។
· បុគ្គលដែលបានមានអាសយដ្ឋានបន្តក្នុងសាធារណរដ្ឋកូរ៉េយ៉ាងតិច 2 ឆ្នាំ ខណៈពេលដែលរៀបការជាមួយសហព័ទ្ធនៅពេលទទួលបានការអនុញ្ញាតចូលសញ្ជាតិ ឬបុគ្គលដែលបានមានអាសយដ្ឋានបន្តក្នុងសាធារណរដ្ឋកូរ៉េយ៉ាងតិច 1 ឆ្នាំ ខណៈពេលដែលរៀបការជាមួយសហព័ទ្ធអស់រយៈពេល 3 ឆ្នាំហើយ
· បុគ្គលដែលមិនអាចលះបង់សញ្ជាតិបរទេសរបស់ខ្លួនបាន ដោយសារច្បាប់ និងប្រព័ន្ធបរទេស ឬដែលត្រូវបានទទួលស្គាល់ថាមានកាលៈទេសៈស្រដៀងគ្នា
· បុគ្គលដែលទទួលបានសញ្ជាតិនៃសាធារណរដ្ឋកូរ៉េ ហើយបានធ្វើនីតិវិធីសម្រាប់ការលះបង់សញ្ជាតិបរទេសត្រូវបានផ្តួចផ្តើមក្នុងរយៈពេល 3 ខែ ប៉ុន្តែបានដាក់ឯកសារដែលបង្ហាញថាការពិបាកក្នុងការបញ្ចប់នីតិវិធីការលះបង់សញ្ជាតិក្នុងរយៈពេលស្របតាម មាត្រា 10 លេខ 1 នៃ 「ច្បាប់សញ្ជាតិ」ដោយសារច្បាប់ និងប្រព័ន្ធបរទេសទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌
- រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាចបញ្ជាឲ្យជ្រើសរើសសញ្ជាតិមួយក្នុងរយៈពេល 6 ខែ ក្នុងករណីដែលពលរដ្ឋសញ្ជាតិច្រើនដែលបានសន្យាថាខ្លួននឹងមិនអនុវត្តសញ្ជាតិបរទេសនៅក្នុងសាធារណរដ្ឋកូរ៉េឡើយចេញដំណើរចេញចូលប្រទេសកូរ៉េម្តងហើយម្តងទៀតដោយប្រើលិខិតឆ្លងដែនបរទេស ឬដែលទង្វើផ្ទុយស្រឡះពីការសន្យា ដូចជាពេលចុះឈ្មោះជាជនបរទេស ឬរាយការណ៍ទីកន្លែងស្នាក់នៅក្នុងគោលបំណងអនុវត្តសញ្ជាតិបរទេស ជាដើម (「ច្បាប់សញ្ជាតិ」 មាត្រា 14-3 លេខ 2)។
ការលះបង់សញ្ជាតិបរទេស
- ករណីលះបង់សញ្ជាតិបរទេស
· បុគ្គលដែលមានបំណងលះបង់សញ្ជាតិបរទេសបំពេញនីតិវិធីក្នុងការលះបង់ ឬបាត់បង់សញ្ជាតិបរទេសក្នុងរយៈពេលនោះ ហើយត្រូវតែដាក់លិខិតបញ្ជាក់ការលះបង់(ការបាត់បង់)សញ្ជាតិ ដែលចេញដោយកុងស៊ុល ឬមន្ត្រីពាក់ព័ន្ធនៃប្រទេសនោះ ឬឯកសារសមមូល(តទៅនេះហៅថា "លិខិតបញ្ជាក់ការលះបង់សញ្ជាតិ ជាដើម") ទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដោយមិនបង្អង់យូរ ស្របតាម មាត្រា 10 លេខ 1 និង លេខ 2 នៃ 「ច្បាប់សញ្ជាតិ」 (「អនុក្រឹត្យនៃច្បាប់សញ្ជាតិ」 មាត្រា 11 លេខ 1)។
· បុគ្គលដែលបានដាក់លិខិតបញ្ជាក់ការលះបង់សញ្ជាតិ ជាដើម ដោយអនុលោមតាមបទប្បញ្ញត្តិខាងលើទទួលបានការបញ្ជាក់ពីការលះបង់សញ្ជាតិបរទេសពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ (「អនុក្រឹត្យនៃច្បាប់សញ្ជាតិ」 មាត្រា 11 លេខ 2)។
ការទទួលបានសញ្ជាតិតាមឪពុកម្តាយ
- ការដែលកូនដែលបានដាក់ពាក្យសុំសញ្ជាតិទទួលបានសញ្ជាតិនៃសាធារណរដ្ឋកូរ៉េរួមគ្នាជាមួយឪពុកឬម្តាយ ហៅថា "ការទទួលបានសញ្ជាតិតាមឪពុកម្តាយ" ។ បុគ្គលដែលជាអនីតិជនក្រោម 「ច្បាប់រដ្ឋប្បវេណី」នៃសាធារណរដ្ឋកូរ៉េ ជាកូនរបស់ជនបរទេស អាចដាក់ពាក្យសុំសញ្ជាតិជាមួយគ្នា នៅពេលឪពុកឬម្តាយដាក់ពាក្យសុំការអនុញ្ញាតឱ្យចូលសញ្ជាតិ (「ច្បាប់សញ្ជាតិ」 មាត្រា 8 លេខ 1 និង 2)។
· ដើម្បីទទួលបានការទទួលបានសញ្ជាតិតាមឪពុកម្តាយ ឪពុកឬម្តាយត្រូវតែបង្ហាញពីចេតនាក្នុងការទទួលបានសញ្ជាតិតាមឪពុកម្តាយនៅការដាក់ពាក្យសុំការអនុញ្ញាតឲ្យចូលសញ្ជាតិដែលដាក់ជូនទៅប្រធានការិយាល័យពាក់ព័ន្ធជាដើម (「អនុក្រឹត្យនៃច្បាប់សញ្ជាតិ」 មាត្រា 7 លេខ 1)។
ករណីដែលសញ្ជាតិច្រើនត្រូវបានទទួលពីកំណើត 주소복사 즐겨찾기에추가
រយៈពេលជ្រើសរើសសញ្ជាតិរបស់ពលរដ្ឋសញ្ជាតិច្រើន
- បុគ្គលដែលបានជាពលរដ្ឋសញ្ជាតិច្រើនមុនអាយុ 20 ឆ្នាំ ត្រូវជ្រើសរើសសញ្ជាតិមួយមុនអាយុ 22 ឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ ពលរដ្ឋសញ្ជាតិច្រើនដែលបានសន្យាថាខ្លួននឹងមិនអនុវត្តសញ្ជាតិបរទេសនៅក្នុងសាធារណរដ្ឋកូរ៉េទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ត្រូវបានដកចេញ (ឯកសារយោង「ច្បាប់សញ្ជាតិ」 មាត្រា 12 លេខ 1)។
- រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ត្រូវបញ្ជាឲ្យបុគ្គលដែលជាពលរដ្ឋសញ្ជាតិច្រើនដែលមិនបានជ្រើសរើសសញ្ជាតិក្នុងរយៈពេលជ្រើសរើសសញ្ជាតិ ជ្រើសរើសសញ្ជាតិតែមួយក្នុងរយៈពេល 1 ឆ្នាំ (「ច្បាប់សញ្ជាតិ」 មាត្រា 14-3 លេខ 1)។
· ដើម្បីបុគ្គលដែលបានទទួលបញ្ជាឲ្យជ្រើសរើសសញ្ជាតិជ្រើសរើសសញ្ជាតិនៃសាធារណរដ្ឋកូរ៉េ ត្រូវលះបង់សញ្ជាតិបរទេស (「ច្បាប់សញ្ជាតិ」 មាត្រា 14-3 លេខ 3)។
របៀបជ្រើសរើសសញ្ជាតិនៃសាធារណរដ្ឋកូរ៉េ
- បុគ្គលដែលជាពលរដ្ឋសញ្ជាតិច្រើនដែលមានបំណងជ្រើសរើសសញ្ជាតិនៃសាធារណរដ្ឋកូរ៉េ ត្រូវ ① បំពេញ និងបញ្ជូនទម្រង់ពាក្យសុំជ្រើសរើសសញ្ជាតិទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បន្ទាប់ពីបញ្ចប់នីតិវិធីនៃការលះបង់ ឬបាត់បង់សញ្ជាតិបរទេស ឬ ② បំពេញ និងបញ្ជូនទម្រង់ពាក្យសុំជ្រើសរើសសញ្ជាតិទៅនាយកសេវាអន្តោប្រវេសន៍និងជនបរទេស ប្រធានការិយាល័យគ្រប់គ្រងការចូលនិងចេញប្រទេស និងជនបរទេស ប្រធានសាខានាយកដ្ឋានចូលនិងចេញប្រទេស និងជនបរទេស ឬប្រធានសាខាការិយាល័យគ្រប់គ្រងការចូលនិងចេញប្រទេស និងជនបរទេស (តទៅនេះហៅថា "ប្រធានការិយាល័យគ្រប់គ្រង ជាដើម") ក្នុងរយៈពេលដែលពាក់ព័ន្ធ បន្ទាប់ពីបានសន្យាដែលមិនប្រើសញ្ជាតិបរទេស (「ច្បាប់សញ្ជាតិ」 មាត្រា 13 លេខ 4, 「អនុក្រឹត្យនៃច្បាប់សញ្ជាតិ」 មាត្រា 17 លេខ 1, មាត្រា 25 លេខ 1, មាត្រា 29 ធាតុ 6, 「វិធានស្តីពីការអនុវត្តច្បាប់សញ្ជាតិ」មាត្រា 11 និង ផ្នែកដាច់ដោយឡែក ទម្រង់លេខ 7)។
- ត្រូវតែធ្វើការរាយការណ៍ជ្រើសរើសសញ្ជាតិដោយផ្ទាល់(មានកំណត់ចំពោះករណីដែលមានអាយុចាប់ពី 15 ឆ្នាំឡើងទៅ) (អត្ថបទដើម នៃ 「អនុក្រឹត្យនៃច្បាប់សញ្ជាតិ」 មាត្រា 25-2 លេខ 1)។
- ក្នុងករណីដែលបុគ្គលដែលមានបំណងរាយការណ៍ជ្រើសរើសសញ្ជាតិមានអាយុក្រោម 15 ឆ្នាំ តំណាងស្របច្បាប់អាចរាយការណ៍វាជំនួសវិញ ហើយនៅពេលតំណាងស្របច្បាប់រាយការណ៍វាជំនួសវិញ ត្រូវតែសរសេរឈ្មោះ និងអាសយដ្ឋានរបស់អ្នកតំណាងនៅលើទម្រង់ពាក្យសុំ ហើយភ្ជាប់ឯកសារដែលបញ្ជាក់ពីទំនាក់ទំនងជាមួយអ្នករាយការណ៍ (「ច្បាប់សញ្ជាតិ」 មាត្រា 19 និង「អនុក្រឹត្យនៃច្បាប់សញ្ជាតិ」 មាត្រា 25-2 លេខ 2)។
របៀបជ្រើសរើសសញ្ជាតិបរទេស
- បុគ្គលដែលជាពលរដ្ឋសញ្ជាតិច្រើនដែលមានបំណងជ្រើសរើសសញ្ជាតិបរទេស អាចរាយការណ៍ចេតនាក្នុងការបោះបង់សញ្ជាតិនៃសាធារណរដ្ឋកូរ៉េទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ តាមរយៈប្រធានបេសកកម្មការទូតនៅក្រៅប្រទេសនៅអាសយដ្ឋានក្រោមដែនសមត្ថកិច្ច តែនៅក្នុងករណីដែលមានអាសយដ្ឋាននៅបរទេស (អត្ថបទដើម នៃ 「ច្បាប់សញ្ជាតិ」 មាត្រា 14 លេខ 1)។
- ទោះជាយ៉ាងណាក៏ដោយ បុគ្គលដែលមានការកម្រិតលើរយៈពេលជ្រើសរើសសញ្ជាតិទាក់ទងនឹងកាតព្វកិច្ចបម្រើយោធាដែលដូចជាពលរដ្ឋសញ្ជាតិច្រើនដែលត្រូវបានចាត់ឲ្យទៅយោធាបម្រុង អាចរាយការណ៍តែក្នុងរយៈពេលដែលពាក់ព័ន្ធ ឬចាប់ពីពេលដែលមូលហេតុដែលពាក់ព័ន្ធបានកើតឡើង (លើកលែង នៃ「ច្បាប់សញ្ជាតិ」 មាត្រា 14 លេខ 1)។
- បុគ្គលដែលទទួលបានការអនុញ្ញាតឲ្យបោះបង់សញ្ជាតិ តាមរយៈមធ្យោបាយក្លែងក្លាយ ឬក្លែងបន្លំផ្សេងទៀត អាចនឹងត្រូវបានដកហូតការអនុញ្ញាតឲ្យបោះបង់សញ្ជាតិ (「ច្បាប់សញ្ជាតិ」 មាត្រា 21 និង「អនុក្រឹត្យនៃច្បាប់សញ្ជាតិ」 មាត្រា 27 លេខ 1)។
· បុគ្គលដែលត្រូវផ្ដន្ទាទោសជាស្ថាពរ ដោយការក្លែងបន្លំ ឬផ្លាស់ប្តូរឯកសារអត្តសញ្ញាណ ឬដាក់ស្នើឯកសារក្លែងក្លាយ ឬផ្លាស់ប្តូរ ក្នុងគោលបំណងទទួលបានការអនុញ្ញាតឲ្យបោះបង់សញ្ជាតិ
· បុគ្គលផ្សេងទៀតដែលមានកំហុសឆ្គងធ្ងន់ធ្ងរក្នុងការអនុញ្ញាតឲ្យបោះបង់សញ្ជាតិ
ករណីដែលជាពលរដ្ឋសញ្ជាតិច្រើនដែលមានកាតព្វកិច្ចការបម្រើយោធា 주소복사 즐겨찾기에추가
រយៈពេលជ្រើសរើសសញ្ជាតិរបស់បុរសដែលមានកាតព្វកិច្ចការបម្រើយោធា
- បុគ្គលដែលមានកាតព្វកិច្ចការបម្រើយោធា ត្រូវជ្រើសរើសសញ្ជាតិមួយដល់កាលកំណត់យោងទៅតាមចំណាត់ថ្នាក់ខាងក្រោម (「ច្បាប់សញ្ជាតិ」 មាត្រា 12)។

ប្រភេទ

រយៈពេលជ្រើសរើសសញ្ជាតិ 

បុគ្គលដែលត្រូវបានចាត់ឲ្យទៅយោធាបម្រុង 

ក្នុងរយៈពេល 3 ខែ ចាប់ពីត្រូវបានចាត់ឲ្យទៅ 

បុគ្គលដែលបានបំពេញចប់សព្វគ្រប់ ឬត្រូវបានចាត់ទុកថាបានបំពេញចប់សព្វគ្រប់នូវកាតព្វកិច្ចយោធា ក្នុងនាមជាកងទ័ពសកម្ម កងទ័ពបម្រុងសេវាកម្មប្រចាំការ កងទ័ពបំពេញការងារបន្ថែម ឬកងទ័ពសេវាកម្មជំនួស 

ក្នុងរយៈពេល 2 ឆ្នាំចាប់ពីពេលនោះមក 

※ ទោះជាយ៉ាងណាក៏ដោយ អាចជ្រើសរើសបានសូម្បីតែមុនកាលបរិច្ឆេទចាត់ថ្នាក់ ក្នុងករណីដែលមានបំណងជ្រើសរើសសញ្ជាតិនៃសាធារណរដ្ឋកូរ៉េ 

បុគ្គលដែលត្រូវបានចាត់ឲ្យទៅបម្រើការងារក្នុងសម័យសង្គ្រាម 

បុគ្គលដែលបានទទួលការលើកលែងការបម្រើយោធា 

បុគ្គលដែលបានជាពលរដ្ឋសញ្ជាតិច្រើនមុនអាយុ 20 ឆ្នាំ 

រហូតដល់មុនអាយុ 22 ឆ្នាំ 

បុគ្គលដែលបានជាពលរដ្ឋសញ្ជាតិច្រើនបន្ទាប់ពីអាយុ 20 ឆ្នាំ 

ក្នុងរយៈពេល 2 ឆ្នាំចាប់ពីពេលបានជាពលរដ្ឋសញ្ជាតិច្រើន 

ដែនកំណត់ចំពោះការបោះបង់សញ្ជាតិនៃសាធារណរដ្ឋកូរ៉េ
- បុគ្គលដែលបានកើតក្នុងអំឡុងពេលដែលបុព្វញាតិផ្ទាល់ស្នាក់នៅបរទេសដោយគ្មានគោលបំណងរស់នៅអចិន្ត្រៃយ៍ អាចរាយការណ៍ការបោះបង់សញ្ជាតិទាក់ទងនឹងការបំពេញកាតព្វកិច្ចបម្រើយោធាបានតែក្នុងករណីណាមួយខាងក្រោមប៉ុណ្ណោះ (「ច្បាប់សញ្ជាតិ」 មាត្រា 12 លេខ 3 )។
· ករណីដែលបានបំពេញចប់សព្វគ្រប់ ឬត្រូវបានចាត់ទុកថាបានបំពេញចប់សព្វគ្រប់នូវកាតព្វកិច្ចយោធា ក្នុងនាមជាកងទ័ពសកម្ម កងទ័ពបម្រុងសេវាកម្មប្រចាំការ កងទ័ពបំពេញការងារបន្ថែម ឬកងទ័ពសេវាកម្មជំនួស
· ករណីដែលត្រូវបានចាត់ឲ្យទៅបម្រើការងារក្នុងសម័យសង្គ្រាម
· ករណីដែលបានទទួលការលើកលែងការបម្រើយោធា
ដែនកំណត់ចំពោះប័ណ្ណស្នាក់នៅ និងការស្តារសញ្ជាតិរបស់ជនរួមជាតិដែលមានសញ្ជាតិបរទេស
- ជនរួមជាតិដែលមានសញ្ជាតិបរទេសដែលមានបំណងធ្វើសកម្មភាពនៅក្នុងសាធារណរដ្ឋកូរ៉េ ត្រូវទទួលបានស្ថានភាពស្នាក់នៅសម្រាប់ជនជាតិកូរ៉េនៅបរទេសពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ នៅពេលក្លាយជាជនបរទេសដោយការបោះបង់ ឬបាត់បង់សញ្ជាតិនៃសាធារណរដ្ឋកូរ៉េ ក្នុងស្ថានភាពដែលមិនស្ថិតក្នុងករណីណាមួយដូចខាងក្រោម នឹងមិនត្រូវបានផ្តល់ស្ថានភាពស្នាក់នៅសម្រាប់ជនជាតិកូរ៉េនៅបរទេសឡើយ (ឯកសារយោង 「ច្បាប់ស្តីពីអន្តោប្រវេសន៍ និងស្ថានភាពច្បាប់របស់ជនជាតិកូរ៉េនៅបរទេស」 មាត្រា 5 លេខ 1 និង លេខ 2 ធាតុ 1)
· ករណីដែលបានបំពេញចប់សព្វគ្រប់ ឬត្រូវបានចាត់ទុកថាបានបំពេញចប់សព្វគ្រប់នូវកាតព្វកិច្ចយោធា ក្នុងនាមជាកងទ័ពសកម្ម កងទ័ពបម្រុងសេវាកម្មប្រចាំការ កងទ័ពបំពេញការងារបន្ថែម ឬកងទ័ពសេវាកម្មជំនួស
· ករណីដែលត្រូវបានចាត់ឲ្យទៅបម្រើការងារក្នុងសម័យសង្គ្រាម
· ករណីដែលបានទទួលការលើកលែងការបម្រើយោធា
※ ទោះជាយ៉ាងណាក៏ដោយ ក្នុងករណីដែលទទួលស្គាល់ថាចាំបាច់ដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អាចផ្តល់ឲ្យលក្ខខណ្ឌស្នាក់នៅនៃជនជាតិកូរ៉េដែលរស់នៅបរទេស ចាប់ពីថ្ងៃទី 1 ខែមករានៃឆ្នាំដែលជនរួមជាតិដែលមានសញ្ជាតិបរទេស មានអាយុ 41 ឆ្នាំ (លើកលែង នៃ「ច្បាប់ស្តីពីអន្តោប្រវេសន៍ និងស្ថានភាពច្បាប់របស់ជនជាតិកូរ៉េនៅបរទេស」 មាត្រា 5 លេខ 2)។
- នៅពេលរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ទទួលបានពាក្យសុំការអនុញ្ញាតឲ្យស្តារសញ្ជាតិ បន្ទាប់ពីការត្រួតពិនិត្យឡើងវិញការស្ដារសញ្ជាតិមិនត្រូវបានអនុញ្ញាតសម្រាប់បុគ្គលដែលបានបាត់បង់ ឬបោះបង់សញ្ជាតិនៃសាធារណរដ្ឋកូរ៉េក្នុងគោលបំណងគេចចេញពីការបម្រើយោធាឡើយ (「ច្បាប់សញ្ជាតិ」 មាត្រា 9 លេខ 2 ធាតុ 3)។
※ សម្រាប់ព័ត៌មានបន្ថែមអំពីសញ្ជាតិច្រើន និងការបំពេញកាតព្វកិច្ចការបម្រើយោធា សូមពិនិត្យមើលនៅ ព័ត៌មានការបម្រើយោធានៃ(www.mma.go.kr)។
ករណីដែលប្រជាពលរដ្ឋនៃសាធារណរដ្ឋកូរ៉េបានទទួលសញ្ជាតិបរទេស 주소복사 즐겨찾기에추가
រយៈពេលជ្រើសរើសសញ្ជាតិរបស់ពលរដ្ឋសញ្ជាតិច្រើន
- ពលរដ្ឋសញ្ជាតិច្រើនត្រូវជ្រើសរើសសញ្ជាតិមួយក្នុងរយៈពេលជាក់លាក់មួយ។ ទោះជាយ៉ាងណាក៏ដោយ ពលរដ្ឋសញ្ជាតិច្រើនដែលបានសន្យាថាខ្លួននឹងមិនអនុវត្តសញ្ជាតិបរទេសនៅក្នុងសាធារណរដ្ឋកូរ៉េទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ត្រូវបានដកចេញ (「ច្បាប់សញ្ជាតិ」 មាត្រា 12 លេខ 1)។
· បុគ្គលដែលបានជាពលរដ្ឋសញ្ជាតិច្រើនមុនអាយុ 20 ឆ្នាំ ត្រូវជ្រើសរើសសញ្ជាតិមួយនៅមុនអាយុ 22 ឆ្នាំ ។
· បុគ្គលដែលបានជាពលរដ្ឋសញ្ជាតិច្រើនបន្ទាប់ពីអាយុ 20 ឆ្នាំ ត្រូវជ្រើសរើសសញ្ជាតិមួយក្នុងរយៈពេល 2 ឆ្នាំ ចាប់ពីដែលបានជាពលរដ្ឋសញ្ជាតិច្រើន
ការបាត់បង់សញ្ជាតិនៃសាធារណរដ្ឋកូរ៉េ
- ពលរដ្ឋនៃសាធារណរដ្ឋកូរ៉េដែលស្ម័គ្រចិត្តបានសញ្ជាតិបរទេស បាត់បង់សញ្ជាតិនៃសាធារណរដ្ឋកូរ៉េនៅពេលបានទទួលសញ្ជាតិបរទេសនោះ (「ច្បាប់សញ្ជាតិ」 មាត្រា 15 លេខ 1)។
- ពលរដ្ឋនៃសាធារណរដ្ឋកូរ៉េ ដែលជាបុគ្គលស្ថិតក្នុងករណីណាមួយដូចខាងក្រោម បាត់បង់សញ្ជាតិនៃសាធារណរដ្ឋកូរ៉េដោយថយក្រោយដល់ពេលបានទទួលសញ្ជាតិបរទេស ប្រសិនបើមិនរាយការណ៍ពីចេតនាមានសញ្ជាតិនៃសាធារណរដ្ឋកូរ៉េទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ក្នុងរយៈពេល 6 ខែ ចាប់ពីពេលបានទទួលសញ្ជាតិបរទេស (「ច្បាប់សញ្ជាតិ」 មាត្រា 15 លេខ 2)។
· បុគ្គលដែលបានសញ្ជាតិរបស់សហព័ទ្ធដោយការរៀបការជាមួយជនបរទេស
· បុគ្គលដែលបានសញ្ជាតិពីឪពុកចិញ្ចឹម ឬម្តាយចិញ្ចឹមដោយត្រូវបានទទួលយកទៅចិញ្ចឹមជាកូនដោយជនបរទេស
· បុគ្គលដែលបានសញ្ជាតិពីឪពុក ឬម្តាយដែលជាជនបរទេស ដោយទទួលស្គាល់ដោយឪពុកឬម្តាយជនបរទេស
· បុគ្គលដែលបានសញ្ជាតិបរទេសនោះតាមច្បាប់នៃប្រទេសបរទេសនោះ ដែលជាសហព័ទ្ធ ឬកូនអនីតិជនក្រោមរបស់បុគ្គលដែលបានបាត់បង់សញ្ជាតិនៃសាធារណរដ្ឋកូរ៉េ ដោយទទួលបានសញ្ជាតិបរទេស
- ចំពោះបុគ្គលដែលបានបាត់បង់សញ្ជាតិនៃសាធារណរដ្ឋកូរ៉េ ដោយការទទួលបានសញ្ជាតិបរទេស ប្រសិនបើកាលបរិច្ឆេទនៃការទទួលបានសញ្ជាតិបរទេសនោះមិនអាចកំណត់បាននោះ សន្មតថាបានទទួលសញ្ជាតិបរទេសនៅថ្ងៃចេញលិខិតឆ្លងដែនបរទេសដំបូងដែលគេប្រើប្រាស់(「ច្បាប់សញ្ជាតិ」 មាត្រា 15 លេខ 3)។
ការរាយការណ៍ការបាត់បង់សញ្ជាតិ
- ត្រូវតែធ្វើការរាយការណ៍ការបាត់បង់សញ្ជាតិដោយផ្ទាល់(មានកំណត់ចំពោះករណីដែលមានអាយុចាប់ពី 15 ឆ្នាំឡើងទៅ) ទោះជាយ៉ាងណាក៏ដោយ សហព័ទ្ធ ឬសាច់ញាតិក្នុងកម្រិតទីបួននៃញាតិសន្តានអាចរាយការណ៍ជំនួស (「អនុក្រឹត្យនៃច្បាប់សញ្ជាតិ」 មាត្រា 25-2 លេខ 1)។
- បុគ្គលដែលបានបាត់បង់សញ្ជាតិនៃសាធារណរដ្ឋកូរ៉េ (មិនរាប់បញ្ចូលបុគ្គលដែលបានរាយការណ៍ពីការបោះបង់សញ្ជាតិ) ត្រូវរាយការបាត់បង់សញ្ជាតិដោយដាក់ឯកសារដូចខាងក្រោមទៅប្រធានការិយាល័យពាក់ព័ន្ធជាដើម (「ច្បាប់សញ្ជាតិ」 មាត្រា 16 លេខ 1, មាត្រា 26, 「អនុក្រឹត្យនៃច្បាប់សញ្ជាតិ」 មាត្រា 20 លេខ 1, មាត្រា 29 ធាតុ 7,「វិធានស្តីពីការអនុវត្តច្បាប់សញ្ជាតិ」មាត្រា 14 និង ផ្នែកដាច់ដោយឡែក ទម្រង់លេខ 10)។
· ទម្រង់រាយការណ៍ការបាត់បង់សញ្ជាតិ
· លិខិតបញ្ជាក់អំពីព័ត៌មានកត់ត្រាអំពីទំនាក់ទំនងគ្រួសារ
· ឯកសារបញ្ជាក់ពីមូលហេតុ និងកាលបរិច្ឆេទនៃការបាត់បង់សញ្ជាតិ(នៅពេលទទួលបានសញ្ជាតិបរទេស ៖ ឯកសារបញ្ជាក់ពីមូលហេតុ និងកាលបរិច្ឆេទនៃការទទួលបានសញ្ជាតិនោះ)និង ច្បាប់ចម្លងលិខិតឆ្លងដែនបរទេស
ការផ្លាស់ប្តូរសិទ្ធិតាមការបាត់បង់សញ្ជាតិ
- បុគ្គលដែលបានបាត់បង់សញ្ជាតិនៃសាធារណរដ្ឋកូរ៉េ មិនអាចទទួលបានសិទ្ធិដែលមានតែប្រជាពលរដ្ឋនៃសាធារណរដ្ឋកូរ៉េប៉ុណ្ណោះអាចទទួលបាន ចាប់ពីពេលបាត់បង់សញ្ជាតិឡើយ ហើយសិទ្ធិដែលបានទទួលនៅពេលជាប្រជាពលរដ្ឋនៃសាធារណរដ្ឋកូរ៉េ និងអាចផ្ទេរបាន ត្រូវផ្ទេរទៅឱ្យប្រជាពលរដ្ឋនៃសាធារណរដ្ឋកូរ៉េក្នុងរយៈពេល 3 ឆ្នាំ ប្រសិនបើគ្មានការកំណត់ផ្សេងនៅក្នុងច្បាប់ពាក់ព័ន្ធនឹងសិទ្ធិនោះទេ (「ច្បាប់សញ្ជាតិ」 មាត្រា 18)។
※ ព័ត៌មានលម្អិត អាចពិនិត្យមើលនៅមាត្រ តាមគេហទំព័រ នៃហ៊ីកូរ៉េ(HiKorea) (www.hikorea.go.kr) ឬ មជ្ឈមណ្ឌលព័ត៌មានសម្រាប់ជនបរទេស។
- មជ្ឈមណ្ឌលព័ត៌មានសម្រាប់ជនបរទេស ៖ ☎ 1345
- ករណីដែលស្នាក់នៅក្នុងប្រទេស ៖ សាខានាយកដ្ឋានចូលនិងចេញប្រទេស និងបរទេស និងសាខាការិយាល័យគ្រប់គ្រងការចូលនិងចេញប្រទេស និងបរទេសតាមតំបន់
- ក្នុងករណីដែលមានអាសយដ្ឋាននៅបរទេស ៖ បេសកកម្មការទូតនៅក្រៅប្រទេសនៃសាធារណរដ្ឋកូរ៉េតាមតំបន់

ព័ត៌មាននេះផ្អែកលើ 15 កក្កដា 2026។

  • ព័ត៌មានច្បាប់ស្តីពីជីវភាពរស់នៅប្រចាំថ្ងៃ មិនមែនជាមូលដ្ឋានសម្រាប់ការបកស្រាយផ្លូវការ(ការសម្រេច ឬការវិនិច្ឆ័យ)ដែលមានសុពលភាពផ្លូវច្បាប់ឡើយ ហើយមិនអាចប្រើជាភស្តុតាងដែលមានសុពលភាពសម្រាប់ការដាក់ឯកសារ ការប្តឹងឧទ្ធរណ៍ ឬសំណើផ្សេងទៀតដែលមានលក្ខណៈស្រដៀងគ្នានេះឡើយ។
  • សូមប្រើប្រាស់ម៉ឺនុយខាងក្រោម សម្រាប់ការផ្តល់មតិកែលម្អគេហទំព័រអំពីខ្លឹមសារនៅខាងលើ ៖ ការស្នើរសុំភាសាបរទេស។