home

ជនអន្តោប្រវេសន៍តាមរយៈការរៀបអាពាហ៍ពិពាហ៍

ជនអន្តោប្រវេសន៍តាមរយៈការរៀបអាពាហ៍ពិពាហ៍
ការរៀបអាពាហ៍ពិពាហ៍អន្តរជាតិ គឺជាអាពាហ៍ពិពាហ៍រវាងមនុស្សពីរនាក់ដែលមានសញ្ជាតិផ្សេងគ្នា។

ដើម្បីឱ្យអាពាហ៍ពិពាហ៍អន្តរជាតិមានសុពលភាពនៅសាធារណរដ្ឋកូរ៉េ ភាគីទាំងឡាយដែលរៀបអាពាហ៍ពិពាហ៍
ត្រូវ បំពេញតាមលក្ខខណ្ឌអាពាហ៍ពិពាហ៍ដែលកំណត់ដោយច្បាប់នៃប្រទេសរបស់ខ្លួនរៀងៗខ្លួន ហើយត្រូវរាយការណ៍
អំពីអាពាហ៍ពិពាហ៍របស់ពួកគេទៅទីភ្នាក់ងាររដ្ឋបាល ដើម្បីឱ្យឋានៈអាពាហ៍ពិពាហ៍របស់ពួកគេ ត្រូវបានចុះបញ្ជីនៅក្នុង បញ្ជីឈ្មោះសាច់ញាតិក្រុមគ្រួសារ។

ប្រសិនបើជនបរទេសរៀបអាពាហ៍ពិពាហ៍ជាមួយពលរដ្ឋនៃសាធារណរដ្ឋកូរ៉េ ហើយរស់នៅសាធារណរដ្ឋកូរ៉េ គាត់ ទទួលបានឋានៈជាប្តីឬប្រពន្ធជាពលរដ្ឋនៃសាធារណរដ្ឋកូរ៉េ។ ដូច្នេះគាត់អាចប្តូរឋានៈស្នាក់នៅបណ្តោះអាសន្នរបស់ គាត់ដែលមានស្រាប់ពីមុន ទៅជាប្រភេទទិដ្ឋាការស្នាក់នៅ (F-2) ដែលចេញឱ្យប្តីឬប្រពន្ធពលរដ្ឋកូរ៉េ។

លើសពីនេះទៀតជនបរទេសដែលបានរៀបការជាមួយពលរដ្ឋនៃសាធារណរដ្ឋកូរ៉េ អាចទទួលបានសញ្ជាតិនៃសាធារណរដ្ឋ កូរ៉េ តាមរយៈការចូលសញ្ជាតិ ដូចមានចែងក្នុងច្បាប់សញ្ជាតិ។ ករណីប្តីឬប្រពន្ធរបស់គាត់ស្លាប់នៅអំឡុងពេលរៀប អាពាហ៍ពិពាហ៍ គាត់អាចទទួលមរតកទ្រព្យសម្បត្តិប្តីឬប្រពន្ធរបស់គាត់ ដោយស្របតាមរបៀបនៃការទទួលមរតក ដូចមានចែងក្នុងច្បាប់រដ្ឋប្បវេណីនៃសាធារណរដ្ឋកូរ៉េ។

Key Contents

  • bookMark
  • history
  • 다국어 맞춤형 법령정보 다국어 맞춤형 법령정보